ដំណើរជីវិត​របស់ខ្ញុំ

​​​              ខ្ញុំមានកំណេីតនៅភូមិដាច់ស្រយ៉ាលមួយនៃទឹកដីខេត្តស្វាយរៀង ក្នុងត្រកូលកសិករ។​ ឥទ្ធិពលនៃសង្គ្រាមជាច្រេីនទស្សវត្សរ៍នៅកម្ពុជា បានបន្សល់ទុកនូវភាពក្រីក្រលំបាកសម្រាប់ពលរដ្ឋខ្មែរទូទៅនៅសម័យនោះ ដែលតម្រូវអោយខ្ញុំត្រូវហែលឆ្លង និងភ្លក់រសជាតិនៃការតស៊ូ ដ៏សែនជូចត់ សម្រាប់ជីវិតនៅវ័យកុមារ។1

ខុសពីកុមារជាច្រេីននាក់ទៀត ដែលស្ថិតនៅក្នុងស្ថានភាពដូចគ្នានាពេលនោះ ខ្ញុំបានបម្លែងជីវិតរបស់ខ្ញុំទៅជាបុគ្គលម្នាក់ដែលផ្តល់ប្រយោជន៍ដល់សង្គមតាំងពីអាយុ ១៣ឆ្នាំហេីយបានក្លាយជាបុគ្គលឆ្នេីមមួយរូប និងមានការទទួលស្គាល់ពីសង្គមជាតិ និងពីឆាកអន្តរជាតិនៅក្នុងវ័យត្រឹមតែជាង ២០ ឆ្នាំតាមរយៈការបង្ហាញសមត្ថភាព ស្នាដៃ និងសមិទ្ធិផលការងារអាជីពរបស់លោកជាមួយនឹងស្ថាប័នអន្តរជាតិជាច្រេីនដូចជាៈ សហភាពអឺរ៉ុប  វិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ (NDI) ធនាគារពិភពលោក  អង្គការសហប្រជាជាតិ   មជ្ឈមណ្ឌល OXFORD  ដេីម្បីភាពជាអ្នកដឹកនាំនៃចក្រភពអង់គ្លេស និងអង្គការតម្លាភាពអន្តរជាតិ។ល។

ក្រៅពីបំពេញការងារនៅកម្ពុជានាពេលបច្ចុប្បន្ននេះ ខ្ញុំក៏ធ្លាប់បំពេញតួនាទីនៅក្នុងកិច្ចការប្រចាំតំបន់អាសីុប៉ាសីុហ្វិច នៃតម្លាភាពអន្តរជាតិ និងសម្ព័ន្ធអង្គការសង្គមសីុវិល សម្រាប់អនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពេីពុករលួយ។ ខ្ញុំត្រូវបានតែងតាំងជាអគ្គរដ្ឋទូតសន្តិភាព នៃសហព័ន្ធសន្តិភាពពិភពលោក។ ក្នុងការបំពេញមុខងារ​​ និងបេសកកម្មទាំងនេះ​​ ខ្ញុំបានធ្វេីដំណេីរទៅកាន់គ្រប់ទ្វិបទាំងអស់នៅលេីពិភពលោក។

សៀវភៅនេះ​ នឹងមានរៀបរាប់ពីមូលដ្ឋានគ្រឹះដ៏សំខាន់នៃភាពជោគជ័យ និងសុភមង្គលក្នុងជីវិត​ ដោយបង្ហាញទស្សនៈ និងមានឧទាហរណ៍ជាក់ស្តែងអំពីបទពិសោធន៍ជីវិតរបស់អ្នកនិពន្ធ និងបុគ្គលជោគជ័យមួយចំនួនទៀត។
លោកអ្នកអាចអានសៀវភៅនេេះដោយឥតគិតថ្លៃ​​តាមរយៈ​ www.preapkol.com​​​ រៀងរាល់ថ្ងែច័ន្ទ និងថ្ងៃពុធ។

 

It's only fair to share...Share on Facebook0Share on Google+0Tweet about this on TwitterShare on LinkedIn0