ជំពូក​ទី១ ១. ស្គាល់ចំណង់ចំណូលចិត្តខ្លួនឯង

ចំណង់ចំណូលចិត្តគឺជាកត្តាជំរុញនូវរាល់សមិទ្ធិផលជាដុំកំភួន ដែលមនុស្សសំរេចបាននៅលើលោកនេះ។ ដូច្នេះភាពជោគជ័យនៅក្នុងជីវិត ត្រូវតែផ្សារភ្ជាប់ជាមួយនិងការធ្វើអ្វី ដែលយេីងមានចំណង់ចំណូលចិត្តបើពុំដូច្នោះទេ យេីងអាចប្រឈមនឹងការផ្លាស់ប្តូរការងារនៅពេលក្រោយ ឬធ្វើអោយយេីងមិនអាចសំរេចលទ្ធផលការងារបានជាអតិបរមាឡើយ។ នៅក្នុងលោកយេីងនេះ មានមនុស្សជាច្រើននាក់ណាស់ ដែលមានអ្វីៗគ្រប់បែបយ៉ាង ដែលលុយអាចទិញបាន ប៉ុន្តែនៅខ្វះភាពរីករាយនៅក្នុងចិត្ត។ នេះខ្ញុំមិនបាននិយាយថា យើងមិនត្រូវការលុយនោះទេ ហេីយខ្ញុំទទួលស្គាល់ថាលុយអាចជួយសម្រួលដល់ជីវិតយើងបានច្រើនយ៉ាង ជាពិសេសនៅពេលយើងទៅផ្សារទំនើបឬធ្វើដំណើរកំសាន្តទៅកន្លែងផ្សេងៗ។ ប៉ុន្តែចំពោះការស្វែងរកសុភមង្គលនៅក្នុងជីវិត លុយតែមួយមុខមិនមែនជាដំណោះស្រាយនោះទេ ពោលគឺនៅមានអ្វីៗជាច្រើនទៀត ដែលយើងត្រូវការ ហើយលុយមិនអាចទិញបាន។

នៅសកលវិទ្យាល័យ ផែនស៊ីលវេនៀ (Pennsylvania) នៃសហរដ្ឋអាមេរិក គេបានចំណាយពេលអស់ប្រហែល៣០ឆ្នាំ និងចំណាយទឹកប្រាក់អស់ជាង៣០លានដុល្លាក្នុងការសិក្សាស្រាវជ្រាវមួយ ដេីម្បីស្វែងរកកត្តាដែលនាំអោយមនុស្សមានសុភមង្គល។ គេរកឃេីញថាមានឫសគល់៣យ៉ាងនៃសុភមង្គលគឺ៖ ទី១ជីវិតរីករាយ ទី២ជីវិតល្អប្រសើរ និងទី៣ជីវិតដែលមានន័យ។ ជីវិតរីករាយគឺសំដៅទៅលើការរកមូលហេតុដើម្បីសប្បាយ ឬសើចអោយបានច្រើនឧទាហរណ៍ដូចជាក្រុមតារាសម្តែង ឬសិល្បៈករ និងតារាកំប្លែងជាដើម។ ប៉ុន្តែភាពរីករាយបែបនេះងាយនឹងទទួលរងឥទ្ធិពលខាងក្រៅដែលអាចប្រែក្លាយពីភាពរីករាយទៅជាវិបត្តិ ឬមានភាពប្រែប្រួលទៅតាមអាយុកាល។ ជីវិតប្រភេទទី២ជាជីវិតល្អប្រសើរ គឺការមានភាពរីករាយខ្លះមានលំនឹង និងសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ មានការងារសមរម្យនៅក្នុងសង្គម និងមានកិត្តិយស ដែលតាមរយៈនេះយើងអាចធ្វើអ្វីៗ ដែលយើងចង់ធ្វើ ដោយការពេញចិត្ត និងទទួលបានការសាទរពីអ្នកផងទាំងពួង រួមទាំងការអាចប្រើប្រាស់សមត្ថភាព ទេពកោសល្យ និងចំណង់ចំនូលចិត្តក្នុងការងារគ្រប់គ្រង  ការដឹកនាំ ការជួយអប់រំ និងបណ្តុះបណ្តាលដល់អ្នកដទៃ ឬការធ្វើអោយសប្បាយរីករាយ និងមានគេស្រឡាញ់រាប់អានច្រើន៘​ ក៏ប៉ុន្តែសុភមង្គលដែលមានកំរិតខ្ពស់បំផុតនោះគឺ “ជីវិតមានន័យ” ដែលជាការលះបង់ ឬប្តេជ្ញាចិត្តចំពោះបុព្វហេតុណាមួយដែលមានលក្ខណៈធំធេងជាងប្រយោជន៍ខ្លួនឯងផ្ទាល់។ ដេីម្បីធ្វេីជាភស្តុតាងគាំទ្រអំណះអំណាងនេះ គេបានធ្វេីការដកពិសោធន៍រវាងការធ្វើ​​សកម្មភាពដែលមានភាពសប្បាយរីករាយ ដូចជាការដើរលេងកំសាន្ត  ការរាំច្រៀង  ការទស្សនាខ្សែភាពយន្ត៘ ជាមួយនិងការធ្វើសកម្មភាពមនុស្សធម៌  ការជួយសង្គ្រោះគេ  ការដាក់ទានទៅអោយជនទុរគត ដែលប្រឈមនឹងការបាត់បង់ជីវិត និងការធ្វើអ្វីមួយដើម្បីបុព្វហេតុធំធេងជាងបញ្ហាផ្ទាល់ខ្លួន។ ជាលទ្ធផលនៃការដកពិសោទធន៍នេះ គេរកឃើញថា ការធ្វើអំពើល្អការសង្គ្រោះនិងសកម្មភាពមនុស្សធម៌ ឬបុព្វហេតុធំធេងបានទទួលនូវសុភមង្គលនិងអត្ថន័យជីវិតច្រើនជាង។

សួរថា តើអ្នកគួរធ្វើអ្វីនៅក្នុងជីវិតនេះ? ការយល់ដឹងពីគោលបំណងនៃជីវិត វាអាចជួយអោយអ្នករំលេចនូវចំណង់ចំណូលចិត្ត។ នៅពេលអ្នកធ្វើការងារអ្វីមួយដោយការមិនពេញចិត្តនោះ អ្នកនឹងអាចដឹងនៅពេលអនាគត ព្រោះអារម្មណ៍អ្នកហាក់មិនរីករាយចំពោះការងារនោះឡេីយ។ ប៉ុន្តែពេលខ្លះអ្នកមិនដឹងច្បាស់ថាអ្នកចូលចិត្តធ្វេីអ្វីអោយពិតប្រាកដនោះទេ គឺដឹងត្រឹមតែថា អ្នកមិនពេញចិត្តចំពោះការងារនោះតែប៉ុណ្ណោះ។ ជួនកាលនៅពេលដែលអ្នកជួបនូវវិបត្តិនៅ
ក្នុងជីវិត វាអាចពញ្ញាក់ស្មារតីអ្នកអោយគិត និងត្រិះរិះពិចារណាឡើងវិញ រួចចាប់ផ្តេីមរៀបចំជីវិតអ្នកសារជាថ្មី។ ប៉ុន្តែអ្នកនឹងចំេណញបានច្រើនណាស់បើសិនអ្នកបានដឹងជាមុនថាអ្នកចង់ធ្វេីអី្វពិតប្រាកដ ហេីយកំុទុកចាំរហូតដល់ពេលដែលអ្នកជួបវិបត្តិទេីបបានដឹង។

វាជាការសំខាន់ណាស់ ដែលអ្នកអាចផ្សារភ្ជាប់គោលបំណងនៃជីវិតរបស់អ្នកទៅនឹងទេពកោសល្យនិងចំណង់ចំណូលចិត្តរបស់អ្នក។ ការធ្វេីដូច្នេះ គឺមានន័យថាអ្នកជ្រេីសរេីសដេីរលើមាគា៌ទៅកាន់ភាពជោគជ័យ និងសុភមង្គល។ ការសម្រេចបានគោលបំណងជីវិតគឺស្ថិតនៅលើគេបង្អស់នៃកាំជណ្តេីរតំរូវការមនុស្ស ដែលបានរកឃើញដោយលោក ម៉ាស្លូ អាប្រាហាម (Maslow Abraham) កាលពីជាងប្រាំទស្សវត្សកន្លងទៅ។

លោកបណ្ឌិតម៉ាស្លូបាននិយាយថា “បុគ្គល ដែលបានសំរេចបំណងនៃជីវិត គឺជាអ្នកដែលបានសំដែងនូវសមត្ថភាព និងគុណភាពក្នុងកំរិតខ្ពស់បំផុតនៅក្នុងភាពជាមនុស្ស”។ លោកបណ្ឌិត ម៉ាស្លូ បានសន្មត់ថាមនុស្សយេីងមានតម្រូវការចំនួន៥កំរឹតគឺ៖ ទី១ តម្រូវការសម្រាប់ទ្រទ្រង់
ដល់ការរស់រានមានជិវិត ដែលមានដូចជា ខ្យល់ ទឹក អាហារ សំលៀកបំពាក់  ទី២ តម្រូវការអោយមានសន្តិសុខផ្ទាល់ខ្លួន សុវត្ថិភាពផ្នែកហិរញ្ញវត្ថុ និងសុខភាព ទី៣ តម្រូវការអោយមានក្តីស្រឡាញ់ ស្នេហា និងភាពជាកម្មសិទ្ធិ ទី៤ តម្រូវការអោយមានកិត្តិយស ការគោរព និងការអោយតម្លៃពីអ្នកដ៏ទៃ និងពីសង្គម និងទី៥ តម្រូវការអោយមានការយល់ដឹងអំពីខ្លួនឯង អាចប្រេីប្រាស់សមត្ថភាពរបស់ខ្លួនអស់ពីសក្កានុពល ចេះច្នៃប្រឌិត និងមានភាពម្ចាស់ការលេីខ្លួនឯង និងការបានសម្រេចនូវគោលបំណងធំៗសម្រាប់ជីវិត។ 
ការឆ្លៀតពេលវេលាណាមួយសំរាប់ធ្វើការឆ្លុះបញ្ចាំងអំពីខ្លួនយើង និងជីវិតយើងសម្រាប់រយៈជាការពិតណាស់ថា មនុស្សយើងជាច្រើននៅក្នុងសម័យនេះមានការមមាញឹកជាខ្លាំងជាមួយនិងការប្រកបរបរចិញ្ចឹមជីវិតតាមរូបភាពផ្សេងៗ ពោលគឺការស្វែងរកប្រាក់កាស និងសន្សំទ្រព្យ បើទោះជាពេលខ្លះខ្លួនមិនមានចំណង់ចំណូលចិត្ត ឬពេញចិត្តជាមួយការងារនោះក៏ដោយ។ ប៉ុន្តែ

ពេលកន្លងមក និងការរៀបចំដំណើរជីវិតតទៅអនាគត អាចជួយតម្រែតម្រង់ជីវិតយើងអោយរឹតតែល្អប្រសើរឡេីងបាន។

នៅពេលខ្ញុំមានអាយុ៣០ឆ្នាំ ខ្ញុំបានចំណាយពេលប្រហែលជិត១ខែ ដើម្បីធ្វើការឆ្លុះបញ្ចាំងពីជីវិត ដោយការសួរសំនួរជាច្រើនចំពោះខ្លួនឯងដូចជា៖ តើខ្ញុំបានធ្វើការអ្វីដែលខ្ញុំពេញចិត្តដែរឬទេ? តើខ្ញុំកំពុងធ្វើដំណើរឆ្ពោះទៅរកការសំរេចបានគោលដៅក្នុងជីវិតដែរឬទេ? តើខ្ញុំសំរេចបានជោគជ័យប៉ុណ្ណាហើយចំពោះបេសកកម្មជីវិតរបស់ខ្ញុំ? តើមានអ្វីខ្លះ ដែលបានកើតឡើងក្នុងជីវិតរបស់ខ្ញុំនៅចន្លោះអាយុ៤ឆ្នាំរហូតដល់៣០ឆ្នាំ? តើខ្ញុំបានជួបប្រទះនូវឧបសគ្គអ្វីខ្លះ?
តើអ្នកណាខ្លះជាអ្នកបានរួមចំណែកកែប្រែជីវិតខ្ញុំ?និងសំនួរសំខាន់បំផុតនោះគឺ តើខ្ញុំបានរៀនមេរៀនអ្វីខ្លះអំពីជីវិតក្នុងរយៈពេល៣០ឆ្នាំកន្លងទៅនេះ?ពេលនោះខ្ញុំបានផ្តោតអារម្មណ៍យ៉ាងពេញទំហឹងដេីម្បីធ្វេីការរំលឹកឡើងវិញយ៉ាងលំអិតចំពោះរាល់ហេតុការណ៍ និងអ្វីៗគ្រប់យ៉ាងដែលបានកើតឡើងនៅក្នុងជីវិតខ្ញុំ ទាំងចំនុចល្អ ទំាងរឿង
អាក្រក់ហើយបានកត់ត្រានូវមេរៀនសំខាន់ៗជាច្រើនពីបទពិសោធន៍ទាំងនោះ។ បន្ទាប់ពីធ្វើ
ដូច្នេះរួច ខ្ញុំហាក់ដូចជាក្លាយទៅជាមនុស្ស ដែលស្គាល់ខ្លួនឯងច្បាស់ជាងពេលណាទាំងអស់ ហេីយការយល់ដឹងបែបនេះធ្វើីអោយខ្ញុំមានការផ្លាស់ប្តូរគំនិត ការប្រព្រឹត្តិ ពាក្យសំដី និងរបៀបរស់នៅយ៉ាងច្រើនគួរអោយកត់សំគាល់។ អ្វីដែលខ្ញុំបានស្វែងយល់ឃើញ និងមេរៀនដែលទទួលបានពីរការឆ្លុះបញ្ចាំងអំពីជីវិតនេះក៏មានរំលេចខ្លះៗនៅក្នុងសៀវភៅនេះដែរ។

បុគ្គលដែលទទួលបានជោគជ័យធំធេងនៅក្នុងជីវិត និងដែលមានឈ្មោះល្បីល្បាញនៅលេីពីភព

លោកសុទ្ធតែឯកភាពគ្នាថា ចំណង់ចំណូលចិត្ត គឺជាកក្តាដែលជំរុញពួកគេអោយសម្រេចបាននូវ
សមិទ្ធិផលធំៗទាំងនោះ។

លោកស្ទីវចបស៍ (Steve Jobs) ស្ថាបនិកនៃផលិតផលអេផល (Apple) និងកំព្យូទរ័មែក(Mac) និងលោក ប៊ីលហ្គេត (Bill Gate) ជាអ្នកបង្កើតកម្មវិធីកុំព្យូទរ័ម៉ៃក្រូសូហ្វ (Microsoft) ដែលត្រូវ
គេស្គាល់ថាជាមហាសេដ្ឋីលំដាប់់ពិភពលោកយល់ពីពាក្យថា “ចំណង់ចំណូលចិត្តចំពោះការ
ងារ” នេះយ៉ាងច្បាស។ នៅក្នុងបទសម្ភាសន៍រួមគ្នាជាមួយលោក Bill Gate លោក Steve Jobsបាននិយាយថា “ចំណង់ចំណូលចិត្តចំពោះការងារ មានសារៈសំខាន់ខ្លាំងណាស់ ជាពិសេសការងារដែលពិបាកខ្លាំង ពីព្រោះថា បើយើងមិនមានអារម្មណ៍ស្រឡាញ់ និងពេញចិត្តវាទេ
យើងនឹងងាយបោះបង់វាចោលមុនពេលដែលយើងសំរេចបានជោគជ័យ”។

ត្រង់ចំណុចនេះ អ្នកគួរតែប្រុងប្រយត្ន័ និងគិតពិចារណាអោយបានដិតដល់អំពីចំណង់ចំណូលចិត្តរបស់អ្នក ដេីម្បីអោយប្រាកដថា វាផ្សារភ្ជាប់ទៅនិងបេសកកម្មជីវិតយូរអង្វែង ហើយមិនមែនគ្រាន់តែជាអារម្មណ៍ស្រឡាញ់ចូលចិត្តតែមួយភ្លែត ដូចភ្លើងចំបើងនោះទេ។ វាជាការពិតណាស់ថា នៅក្នុងដំណេីរជីវិត អ្នកនឹងអាចជួបប្រទះស្ថានភាពទាក់ទាញអារម្មណ៍ពីកត្តាខាងក្រៅជាញឹកញាប់ ដោយការមេីលឃើញ  ដោយការស្តាប់ឮគេនិយាយគ្នា ឬដោយសារឥទ្ធិពលនៃការបញ្ចុះបញ្ចូលរបស់គេ ហេីយពេលនោះអ្នកអាចនឹងកើតមានអារម្មណ៍រំភើប មានការស្រឡាញ់ពេញចិត្តរួចគិតថាវាជាអារម្មណ៍ពិតរបស់អ្នកពីធម្មជាតិ តែតាមពិតទៅវាអាចគ្រាន់តែជាអារម្មណ៍រំភេីបមួយភ្លែតប៉ុណ្ណោះ។ ក្នុងករណីនេះ ប្រសិនបេីអ្នកសំរេចចិត្តទៅតាមអារម្មណ៍បែបនោះ ហើយគិតថាវាជាការសំរេចចិត្តត្រឹមត្រូវ អ្នកអាចជួបនូវការខកចិត្តនៅពេលណាមួយ ពោលគឺនៅពេលដែលអារម្មណ៍រំភេីបមួយរយៈខ្លីនោះវាសាបរលាបទៅវិញ។

ដើម្បីស្វែងយល់ពីអារម្មណ៍ស្រឡាញ់ពេញចិត្តចំពោះការងារអ្វីមួយអោយបានពិតប្រាកដ យើងគប្បីត្រូវដឹងអោយបានច្បាស់ពីគោលបំណងសំរាប់ជីវិតយើងជាមុនសិន។ មនុស្សគ្រប់រូបតែងមានគោលបំណងនិងបេសកកម្មសំរាប់ជីវិត។ អ្នកខ្លះអោយគេឯងបានដឹងរីឯអ្នកខ្លះទៀតលាក់មិនអោយគេដឹង។ ប៉ុន្តែក៏មានអ្នកខ្លះមិនប្រាកដថាខ្លួនឯងមានគោលបំណងអ្វីសំរាប់ជីវិតដែរ។ អ្នកខ្លះទៀតទាល់តែពេលជួបភ័យន្តរាយ ឬពេលមានជម្ងឺធ្ងន់ទើបនឹកឃើញថាខ្លួនមានគោល
បំណងអ្វីមួយសំខាន់នៅក្នុងជីវិត។ ប៉ុន្តែយើងមិនចាំបាច់រង់ចាំរហូតដល់ពេលវេលាឬស្ថានភាពបែបនេះឡើយ។ ផ្ទុយទៅវិញ យើងអាចស្វែងយល់ពីគោលបំណងជីវិតរបស់យើងនៅពេលវេលាណាក៏បាន។ ការដែលមានគោលបំណងសំរាប់ជីវិតច្បាស់លាស់នេះ វាផ្តល់នូវអានុភាពទៅដល់បុព្វហេតុគ្រប់យ៉ាងដែលយើងធ្វើ។

តើអ្វីទៅជាគោលបំណងនៃជីវិតរបស់អ្នក? 

ចូរអ្នកចំណាយពេលបន្តិចដើម្បីឆ្លើយនឹងសំនួរទាំងបួនខាងក្រោមនេះ ហើយសូមសរសេរជា
លាយលក្ខ័អក្សរ។ ចម្លេីយដែលផុសចេញពីចិត្តរបស់អ្នកនោះហើយ នឹងក្លាយជាគោលបំណងរបស់អ្នក បើទោះជាមានការផ្លាស់ប្តូរនៅពេលខាងមុខក៏ដោយ ក៏វាមិនចាកឆ្ងាយពីចម្លេីយទាំងនេះខ្លាំងពេកដែរ។

១. តើអ្នកចង់ឃើញអ្វីកើតឡើងនៅក្នុងសង្គម?​​​(តេីអ្នកចង់រស់នៅក្នុងសង្គមបែបណា? តេីអ្នកចង់អោយមនុស្សគ្រប់រូបប្រព្រឹត្តយ៉ាងដូចម្តេច? តេីអ្នកចង់
ចូលរួមចំណែកធ្វេីអ្វីសម្រាប់សង្គមអ្នក?)

២. តើអ្នកចង់បានអ្វីជាងគេក្នុងជីវិតរបស់អ្នក?
(តេីអ្នកប្រាថ្នាចង់បានអ្វីជាងគេ? តេីអ្នកចង់ធ្វេីជាអ្វីពេលអ្នកធំឡេីង តេីមុខងារជាអ្វីដែលអ្នកស្រឡាញ់
ឬពេញចិត្តជាងគេ?)

៣. តើអ្នកមានទេពកោសល្យអ្វីខ្លះ?
(តេីអ្នកពូកែអ្វីជាងគេ? តេីអ្នកមានដុងអ្វី? តេីអ្នកអាចធ្វេីអ្វីបានដោយងាយ?​​​ តេីអ្នកឆ្លាតលេីមុខវិជ្ជាអ្វី
ជាងគេ?)

៤. តើអ្នកអាចធ្វើអ្វីបានខ្លះនៅក្នុងពេលនេះ?
(តេីអ្នកមានលទ្ធភាព និងសមត្ថភាពធ្វេីអ្វីខ្លះនៅពេលនេះ? ក.សម្រាប់ការសិក្សា? ខ.សម្រាប់ការងារ
អាជីព? គ.សម្រាប់ការងារស្ម័គ្រចិត្ត? ឃ.សម្រាប់កិច្ចការជួយដល់សង្គម? ។ល។)

ខាងក្រោមនេះជាឧទាហរណ៍នៃចម្លេីយរបស់ខ្ញុំផ្ទាល់ កាលពីឆ្នាំ ១៩៩៧ និងនៅពេលប្ចុប្បន្ន
(ឆ្នាំ ២០១៣)៖

១. តើអ្នកចង់ឃើញអ្វីកើតឡើងនៅក្នុងសង្គម?

ឆ្នាំ១៩៩៧
ខ្ញុំចង់ឃេីញមនុស្សរស់នៅដោយមានសាមគ្គីភាព មិនមានទំនាស់​​​ ឬគំនុំគុំគួនគ្នាទៅវិញទៅមក
ឆ្នាំ២០១៣
ខ្ញុំចង់ឃេីញមនុស្សមានក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក ចេះគោរពគ្នា ជួយជ្រោមជ្រែងគ្នាទៅវិញទៅមក និងមានឧត្តមគតិស្រឡាញ់ជាតិ មាតុភូមិ និងចេះលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ដេីម្បីបុព្វហេតុយុត្តិធម៌ សេចក្តីថៃ្លថ្នូរ សុចរិតភាព និងផ្តល់សុខសន្តិភាព ដល់សង្គមជាតិ។

២. តើអ្នកចង់ធ្វេីអ្វីជាងគេក្នុងជីវិតរបស់អ្នក?

ឆ្នាំ១៩៩៧
ខ្ញុំចង់ធ្វេីជាអ្នកគ្រប់គ្រងស្ថាប័នមួយ និងចង់ដឹកនាំមនុស្សមួយក្រុមអោយធ្វេីកិច្ចការងារសំខាន់ដេីម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គម
ឆ្នាំ២០១៣
ខ្ញុំចង់ធ្វេីជាអ្នកអប់រំមនុស្សដ៏បុិនប្រសប់ម្នាក់ ហេីយដឹកនាំមនុស្សអោយប្រពឹតិ្តអំពេីល្អ ចេះស្រឡាញ់ និងលេីកតម្កេីងសុចរិតភាព េសចក្តីថ្លៃថ្នូរ កិត្តិយសខ្លួន និងសង្គមជាតិទាំងមូល។

៣. តើអ្នកមានទេពកោសល្យអ្វីខ្លះ?

ឆ្នាំ១៩៩៧
១.ភាសារអង់គ្លេស ២.កំុព្យូទ័រ ៣.ច្រៀង
ឆ្នាំ២០១៣
១.បង្ហាត់បង្រៀន  ២.និយាយសាធារណៈ ៣.ទំនាក់ទំនងសាធារណៈ ៤.ចាត់ចែងនិងគ្រប់គ្រងមនុស្ស និងគំរោងការងារ ៥.និពន្ធអត្ថបទកំណាព្យ ឬសៀវភៅ និង ៦.វិភាគបញ្ហាសង្គម។

៤. តើអ្នកអាចធ្វើអ្វីបានខ្លះនៅក្នុងពេលនេះ?

ឆ្នាំ១៩៩៧
១.បង្រៀនភាសារអង់គ្លេស ២.ស្វែងរកការរៀនសូត្របន្ថែម។
ឆ្នាំ២០១៣
១.ដឹកនាំអង្គការមិនមែនរដ្ឋាភិបាល  ២.បណ្តុះបណ្តាល បង្ហាត់បង្រៀន និងអភិវឌ្ឍន៍ធនធានមនុស្ស  ៣.ផ្តល់ការលេីកទឹកចិត្ត និងកែលំអរផ្នត់គំនិតមនុស្ស ៤.សិក្សាស្រាវជ្រាវ និងរៀនសូត្របនែ្ថមទៀត។

ខាងលេីនេះគឺជាឧទាហរណ៍​​​ និងជាចម្លេីយផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលផុសចេញពីទឹកចិត្ត
ហេីយឆ្លុះបញ្ចាំងអំពីចំណង់ចំណូលចិត្ត ក្តីប៉ងប្រាថ្នា និងទេពកោសល្យរបស់ខ្ញុំ។

ឥទ្បូវនេះឧបមាថា អ្នកមានគោលបំណងជីវិតនៅក្នុងកំណត់ត្រារបស់អ្នករួចហើយ។ ថាតើ
អ្នកអាចប្រែក្លាយវាទៅជាការពិតបាន ឬយ៉ាងណានោះ វាអាស្រ័យទៅលើការប្រព្រឹត្តិរបស់អ្នក
និងកត្តាជុំវិញខ្លួន ដែលមានឥទ្ធិពលមកលើរូបអ្នក។

តមកទៀត ចូរយើងត្រទ្បប់ទៅប្រធានបទខាងលើវិញ ដោយសួរថាតើអ្វីទៅជាចំណង់ចំណូល
ចិត្តរបស់អ្នក? វាមិនគួរពិបាកឆ្លើយនោះទេ ប្រសិនបើអ្នកអាចសំដែងភាពស្មោះត្រង់ចំពោះខ្លួន
ឯង និងហ៊ានសារភាពប្រាប់អំពីចំណង់ចំណូលចិត្តរបស់ខ្លួនឯង។ ប្រសិនបើអ្នកមានភាពមិន
ច្បាស់លាស់ក្នុងការកំនត់នូវចំណង់ចំណូលចិត្តរបស់ខ្លួន សំនួរខាងក្រោមនេះអាចជួយអ្នកអោយ
ស្វែងយល់បាន។ ចូរសរសេរចម្លេីយតាមការគិតឃេីញភ្លាមៗរបស់អ្នក ដោយកំុចំណាយពេល
គិតយូរពេក។ យកល្អគឺចំណាយពេលគិតមិនអោយលេីលពី ៣០វិនាទីសម្រាប់សំនួរនីមួយៗ។

១.ប្រសិនបើអ្នកធ្វេីការយ៉ាងនឿយហត់ ហេីយសន្សំបានលុយ១ែសនដុល្លា រួចអ្នកចង់ប្រើប្រាស់
លុយ១មុឺនដុល្លាដើម្បីធ្វើអ្វីមួយជួយដល់សង្គម ដេីម្បីអោយជីវិតអ្នកមានន័យ តើអ្នកគិតថានឹងធ្វើអ្វី?

២.តើកិច្ចការអ្វីខ្លះដែលអ្នកធ្លាប់បានធ្វេី ហេីយនាំអោយអ្នកសប្បាយចិត្តខ្លាំង និងចាំមិនភ្លេច?

៣.ចូរគិតទៅដល់ពេលវេលាកន្លងទៅ ដែលធ្វើអោយអ្នកសប្បាយរីករាយបំផុតនៅក្នុងជីវិត។ តើពេលនោះអ្នកកំពុងធ្វើអ្វី?

៤.​តើអ្នកចូលចិត្តធ្វើអ្វីនៅពេលអ្នកមានអាយុ១០ឆ្នាំ​ ឬក្មេងជាងនេះ?

ខ្ញុំសង្ឃឹមថាមកដល់ពេលនេះ អ្នកអាចរកឃើញចំណង់ចំណូលចិត្តរបស់អ្នករួចហេីយ។ ជាការសំខាន់ណាស់ដែលថាចំណង់ចំណូលចិត្តរបស់អ្នក ផ្សារភ្ជាប់ទៅនឹងដំណើរជីវិតរបស់អ្នកទៅថ្ងៃអនាគត ពីព្រោះជាធម្មតា អ្នកនឹងរក្សាចំណង់ចំណូលចិត្តពីធម្មជាតិនេះ លេីកលែងករណីខ្លះដែលអ្នកអាចផ្លាស់ប្ដូរចំណង់ចំណូលចិត្តនៅពេលធំពេញវ័យ ដោយសារតែកាលពីក្មេងអ្នកជួបប្រទះហេតុការណ៍ផ្សេងៗច្រេីន ឬក៏រៀនសូត្រច្រេីន រហូតដល់កំរិតមួយដែលនាំអោយមានការ
ផ្លាស់ប្តូរបែបនេះ។ ប៉ុន្តែករណីបែបនេះកម្រមានណាស់។

បើទោះជាអ្នកធ្លាប់ធ្វើកិច្ចការកន្លងមកផ្ទុយពីចំណង់ចំណូលចិត្តរបស់អ្នកក៏ដោយ ក៏មិនទាន់យឺតពេលសម្រាប់អ្នកទេ ពីព្រោះអ្នកនៅមានឱកាសកែតម្រូវ និងផ្សារភ្ជាប់ទៅនឹងអារម្មណ៍នេះឡើងវិញបាននៅពេលវេលាសមស្របណាមួយនៅក្នុងដំណេីរជីវិតរបស់អ្នក។

តទៅមុខទៀតយើងនឹងនិយាយអំពីសកម្មភាព ដែលត្រូវធ្វើ ហេីយអ្នកមិនត្រូវគិតថាវាហួសពេលសំរាប់ធ្វើអ្វីមួយអោយបានត្រឹមត្រូវនោះទេ និងរឹតតែមិនត្រូវគិតថាអ្វីគ្រប់យ៉ាងសុទ្ធតែត្រូវបានកំណត់ដោយព្រេងវាសនា ឬព្រហ្មលិខិតនោះឡេីយ។ ការយល់ឃើញដូច្នេះគឺបានត្រឹមតែជាការដាក់ដែនកំណត់អោយជីវិតអ្នក ហើយបង្កើតអោយមានអារម្មណ៍កណ្តោចកណ្តែង និងអាណិតអាសូរដល់ជីវិតខ្លួនឯង ដោយខ្វះការគ្រប់គ្រង និងទទួលខុសត្រូវលើជោគវាសនាខ្លួនឯងតែប៉ុណ្ណោះ។ តើអ្នកធ្លាប់ឆ្ងល់ទេថា អ្វីទៅជាព្រេងវាសនា ឬព្រហ្មលិខិតនោះ? តើអ្នកស្គាល់វាច្បាស់ទេ? តើវាជាមិត្តល្អរបស់អ្នកទេ? តើអ្នកអាចទុកចិត្តវាបានទេ? បើអ្នកមិនស្គាល់វាផង រឿងអី្វអ្នកត្រូវបណ្តែតបណ្តោយខ្លួនអ្នកអោយវាកំណត់ ឬគ្រប់គ្រងជីវិតអ្នកទៅកេីត? តើយើងកើតមកលើភពផែនដី មានបាតដៃទទេរនេះ ដើម្បីតាក់តែង និងរៀបចំជីវិតយើង ឬក៏ជីវិតយើងត្រូវបានគេចារមករួចជាស្រេចថាត្រូវតែបែបហ្នឹង? ខ្ញុំជឿលើសំណាងខ្លះដែរ ប៉ុន្តែខ្ញុំគិតថាសំណាងគឺជាជំនួបគ្នា រវាងការត្រៀមខ្លួន និងឱកាស បូក និងការធ្វេីសកម្មភាព។ ចំណែកឯព្រេងវាសនា ឬព្រហ្មលិខិត គឺជាជំនួបគ្នា រវាងគោលបំណងជីវិត  ចំណង់ចំណូលចិត្ត និងការត្រៀមខ្លួន បូកជាមួយនិងការប្រព្រឹត្តិរបស់យើង។ នៅក្នុងនេះមានទេពកោសល្យ និងបញ្ញាបូករួមជាមួយផងដែរ
ហេីយខ្ញុំនឹងនិយាយអំពីចំនុចទាំងនេះ នៅពេលបន្តិចទៀត។

ខ្ញុំជឿថាមនុស្សយើងម្នាក់ៗសុទ្ធតែមានគោលបំណងសំរាប់ជីវិត ហើយទេពកោសល្យ និងកាលៈទេសៈ ដែលយើងឆ្លងកាត់នៅក្នុងជីវិត បានផ្តល់ឱកាសជាច្រើនដើម្បីអោយយើងអាចសំរេចបានគោលបំណងទាំងនោះ។

ដើម្បីធ្វើជាឧទាហរណ៍ អោយអ្នកបានយល់ច្បាស់បន្ថែមទៀតអំពីចំណង់ចំណូលចិត្ត និង ទេពកោសល្យ ខ្ញុំសូមលើកនូវរឿងពិតខ្លះៗ អំពីដំណេីរជីវិតរបស់ខ្ញុំផ្ទាល់ដូចតទៅ៖

ឈានជេីងចូលរៀនដំបូងគឺនៅពេលដែលឳពុកខ្ញុំបាននាំខ្ញុំទៅចុះឈ្មោះចូលរៀននៅសាលាបឋមសិក្សាព្រែកទប់ ដែលស្ថិតនៅចំងាយប្រហែល៣គីឡូម៉ែត្រពីផ្ទះរបស់ខ្ញុំ។ ថ្ងៃនោះខ្ញុំមានអារម្មណ៍ភ័យផង អរផង ប៉ុន្តែខ្ញុំដឹងយ៉ាងច្បាស់ថាវាជាការចាប់ផ្តើមនូវដំណេីរស្វែងរកចំណេះវិជ្ជា ដែលជាភារៈកិច្ចមួយយ៉ាងសំខាន់សំរាប់ជីវិតមនុស្សយើងគ្រប់ៗគ្នា។ មានពាក្យពេចន៍ទូន្មានមួយចំនួន ដែលជីដូនខ្ញុំ និងចាស់ៗឯទៀត ធ្លាប់បាននិយាយជារឿយៗដូចជាពាក្យថា “ចេះស្ទើរល្ងឺឥតបទ ចេះប្រាកដប្រាក់រត់តាម” “ចេះមកពីរៀនមានមកពីរក” “ចំណេះវិជ្ជាជាទ្រព្យដ៏ពិសេសហើយចោរលួចមិនបាន”។ ពាក្យពេចន៍ដ៏សាមញ្ញទាំងនោះហើយ ដែលជំរុញអោយខ្ញុំតាំងចិត្តយ៉ាងមុតមាំថាខ្ញុំត្រូវតែខំរៀនអោយបានល្អ ដើម្បីក្លាយខ្លួនជាមនុស្សឆ្នើមនៅក្នុងសង្គម និងដើម្បីមានការងារអាជីពមួយ សម្រាប់ចិញ្ចឹមជីវិតខ្លួនឯង និងក្រុមគ្រួសារទៅថ្ងៃ
អនាគត។មួយសប្តាហ៍ដំបូងឳពុករបស់ខ្ញុំបានជូនខ្ញុំទៅរៀនដោយកង់កញ្ចាស់របស់គាត់ រីឯសប្តាហ៍បន្តបន្ទាប់ទៀតគឺខ្ញុំត្រូវដើរទៅសាលារៀនដោយខ្លួនឯង ឬគេហៅថាជិះអាដូតរហើរ។ ដូច្នេះមួយថ្ងៃៗ ខ្ញុំត្រូវដើរទៅមកចម្ងាយ៦គីឡូម៉ែត្រ។ ខ្ញុំមិននឿយហត់ឡេីយ និងមានអារម្មណ៍ថាហាក់បីដូចជាមិនឆ្ងាយទេ ដោយសារតែមានក្មេងៗឯទៀតដើរជាមួយដែរ ដោយពួកយើងដើរបណ្តេីររត់ប្រឡែងគ្នាលេងបណ្តេីរ។ ជួនពេលខ្លះគប់ក្តារឈ្នួនបង្ហោះលេងតាមផ្លូវយ៉ាងសប្បាយ។ ការដេីរទៅមកជារៀងរាល់ថ្ងៃធ្វេីអោយពួកយេីងឡើងសាច់ដុំកំភួនជើង ដូចអ្នករត់មា៉រា៉តុន។បន្ទាប់ពីេៀនបាន១ខែដំបូងខ្ញុំចាប់ផ្តើមមានអារម្មណ៍ស្និទ្ធស្នាលជាមួយនិងលោកគ្រូរបស់ខ្ញុំ។នៅពេលនោះខ្ញុំមានចិត្តចង់ធ្វេីជាគ្រូបង្រៀន ពីព្រោះខ្ញុំបានឃើញគុណតម្លៃនិងសីលធម៌ល្អ របស់លោកគ្រូ អ្នកគ្រូ និងការយកចិត្តទុកដាក់គោរពរាប់អានពីសំណាក់មាតាបិតាសិស្ស។ ការគោរពប្រតិបត្តិបែបនេះមានទាំងនៅក្នុងសាលារៀន និងនៅតាមផ្លូវសាធារណៈផងដែរ ជាក់សែ្តងគឺពេលណាយើងឃើញលោកគ្រូ អ្នកគ្រូជិះកង់តាមផ្លូវយើងតែងតែដោះមួកហើយអោនលំទោនជាមួយនិងស្នាមញញឹមនិងការគោរពចេញពីក្នុងចិត្ត។ ហេតុផលមួយទៀតដែលធ្វើអោយខ្ញុំពេញចិត្ត និងចង់ក្លាយជាគ្រូបង្រៀននៅពេលនោះគឺថាមិនមានអ្វីពិសេសជាងនោះដែលខ្ញុំបានឃើញនាសម័យនោះទេ ក្រៅពីវាលស្រែ  កសិករធ្វើស្រែចំការ (ភ្ជួររាស់ដកស្ទូង) សត្វពាហនៈ(គោក្របី)ជ្រូកមាន់ទាជាដើម។ល។

ក្រៅពីនេះខ្ញុំបានឃើញព្រះសង្ឃ និងមន្រ្តីប៉ូលីសម្តងម្កាលដែរនៅពេលខ្ញុំធ្វើដំណើរតាមផ្លូវ ឬពេលមានពិធីបុណ្យទានផ្សេងៗ។ ដូច្នេះចំណង់ចំណូលចិត្ត និងអារម្មណ៍ពេញចិត្តលើអាជីពជាគ្រូបង្រៀនរបស់ខ្ញុំបានរីកធំឡើងបន្តិចម្តងៗចាប់តាំងពីពេលនោះមក។ ក្នុងសម័យនោះ នៅឯទីជនបទដូចជាភូមិរបស់ខ្ញុំ មិនមានទូរទស្សន៍មើលនោះទេ រហូតដល់ទស្សវត្សរ៍ទី៨០ ទើបមានទូរទស្សន៍មួយៗនៅក្នុងភូមិ។ នៅក្បែរផ្ទះខ្ញុំប្រហែល១០០ម៉ែត្រមានអ្នកមានជិវភាពមធ្យម
ម្នាក់បានទិញទូរទស្សន៍សខ្មៅ១៤អិុញមួយគ្រឿង ហើយខ្ញុំតែងតែទៅមេីលទូរទស្សន៍នេះនៅពេលក្បាលព្រលប់បន្ទាប់ពីញុាំបាយពេលល្ងាចរួចដេីម្បីកំសាន្តអារម្មណ៍។ នៅពេលនោះពួកយេីងហៅទូរទស្សន៍ថាកញ្ចក់ទិព្វ។ ខ្ញុំចាំបានថាកាលនោះមានការបញ្ចាំងរឿងភាពយន្តចិន ហុងកុង ថៃ  និងឥណ្ឌា តាមកញ្ចក់ទូរទស្សន៍ ហើយខ្ញុំពេញចិត្តនិងចាប់អារម្មណ៍ទៅលើតួអង្គជានាយកនិងអគ្គនាយករបស់ក្រុមហ៊ុន ព្រោះឃើញគាត់ស្លៀកពាក់សង្ហា មាអាវធំ ក្រវាត់ក ហើយដឹកនាំការប្រជុំ និងមានបុគ្គលិកគោរពស្រឡាញ់។ ឃើញដូច្នេះខ្ញុំចាប់ផ្តេីមបណ្តុះនូវចិត្តស្រឡាញ់មុខតំណែងបែបនេះ ហើយបានលួចសុបិនម្តងម្កាលថាខ្លួនខ្ញុំនឹងកាន់មុខតំណែងបែបនេះនៅពេលខ្ញុំធំឡើង។ ចំណង់ចំនូលចិត្តនេះក៏បានពន្លកដុះឡេីង និងរីកដុះដាល នៅក្នុងអារម្មណ៍ និងក្ដីស្រម៉ៃរបស់ខ្ញុំចាប់តាំងពីពេលនោះមក។

បន្ថែមពីនេះ ជារឿយៗ ខ្ញុំតែងងើបសំឡឹងទៅលើមេឃ នៅពេលឮសំលេងយន្តហោះម្តងៗ ព្រោះនៅឯទីជនបទមានលក្ខណៈស្ងប់ស្ងាត់ ដូច្នេះអោយតែពេលណាមានយន្តហោះឆ្លងកាត់យើងតែងឮសំលេងយ៉ាងច្បាស់ ហើយអាចមេីលឃើញតួ និងផ្សែងពីខាងក្រោយវា។ សំរាប់ខ្ញុំកាលនោះគិតថាវាជារបស់ដ៏ពិសេសមួយទៀត ឬ ខ្ញុំហៅវាថាបក្សីស្លាបដែក។ ពេលឃើញវាម្តងៗ ខ្ញុំតែងហៅវាអោយចុះមកដើម្បីអោយខ្ញុំសុំជិះលេងផង ប៉ុន្តែវាមិនដែលធ្វើតាមខ្ញុំសោះឡើយ។ ខ្ញុំប្រាប់ខ្លួនឯងថាក្នុងជាតិនេះ ខ្ញុំត្រូវតែជិះយន្តហោះអោយបាននៅពេលណាមួយ និងមើលទេសភាពពីលើមេឃមកកាន់ផែនដី។ ពេលខ្លះខ្ញុំភ្លេចខ្លួន ជ្រុលមាត់និយាយឮៗ ត្រូវមិត្តភក្តិក្មេងៗឯទៀតសើចចំអក និងថាខ្ញុំស្រម៉ៃហួសមាឌ។ ខ្ញុំក៏បានតបវិញថា ចុះវាមានតែអស់អី គ្រាន់តែនិយាយហ្នឹង វាសនាមនុស្សនរណាទៅមើលឃើញ។ ថាមិនត្រូវខ្ញុំអាចជិះវាបានមែនក៏ថាបាន។ ពួកគេក៏សើចចំអកបន្តហើយថាខ្ញុំនេះ ជាមនុស្សរវើរវាយផ្តេសផ្តាស។ ខ្ញុំមិនខ្វល់ ហើយក៏មិនប្រកែកតទៅទៀតដែរ ទុកអោយពេលវេលាជាអ្នកបង្ហាញលទ្ធផលទៅចុះ។

តាមរយៈការនិទានរឿងខាងលេីនេះ ខ្ញុំបានប្រាប់អ្នកនូវសេចក្តីប្រាថ្នាចំនួន៣ របស់ខ្ញុំ និងចំណង់ចំណូលចិត្តចំនួន២ ផងដែរ ទី១គឺអារម្មណ៍ចូលចិត្ត និងស្រឡាញ់ការងារជាគ្រូបង្រៀន ទី២គឺអារម្មណ៍ចូលចិត្ត និងស្រឡាញ់ការងារជាអ្នកគ្រប់គ្រង ឬជានាយកប្រតិបត្តិ។

សួរថាតើចំណង់ចំណូលចិត្តទាំងនេះ ផ្សារភ្ជាប់យ៉ាងណាខ្លះមកលើការងារបច្ចុប្បន្នរបស់ខ្ញុំ?

កាលខ្ញុំអាយុ១៣ឆ្នាំ ខ្ញុំបង្រៀនភាសាអង់គេ្លសទៅដល់ក្មេងៗ និងក្លាយទៅជាគ្រូបង្រៀនវ័យក្មេងដ៏ឆ្នើមម្នាក់នៅពេលនោះ។ បើទោះបីជាបច្ចុប្បន្ននេះខ្ញុំមានការងារអាជីពជានាយកប្រត្តិបត្តិរបស់ស្ថាបន័ដ៏ធំមួយក្តី ខ្ញុំនៅតែឆ្លៀតពេល បង្ហាត់បង្រៀនដល់យុវជន  សិស្ស និសិ្សត និងមន្រ្តីមកពីគ្រប់ស្ថាប័ននានា រួមទាំងស្ថាប័នរដ្ឋ  អង្គការមិនមែនរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន។ល។ គិតមកទល់ឆ្នាំ ២០១៣ គឺមានមនុស្សជាច្រើនមុឺននាក់ហេីយដែលខ្ញុំបានបណ្តុះបណ្តាល និងធ្វេីការអប់រំតាមរូបភាពផ្សេងៗ។ ប្រាកដណាស់ថា ខ្ញុំនឹងបន្តការងារបង្រៀននេះតទៅទៀត ពីព្រោះអារម្មណ៍ចូលចិត្ត និងស្រឡាញ់ការងារនេះ បានផុសឡេីងតាំងពីខ្ញុំនៅវ័យក្មេង ហើយវាក៏បានស្ថិតក្នុងអារម្មណ៍របស់ខ្ញុំជាដរាប។

រីឯចំណង់ចំណូលចិត្តទី២ ដែលពន្លកចេញមកពីការមើលរឿងភាពយន្តតាមទូរទស្សន៍នោះ ខ្ញុំក៏បានធ្វើសកម្មភាពឆ្លេីយតបទៅវាដែរ គឺថាខ្ញុំបានចាប់ផ្តេីមធ្វេីការងារជាបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលនៅអាយុ១៧ឆ្នាំ ហើយបានក្លាយជាអ្នកគ្រប់គ្រងនូវអាយុ២២ឆ្នាំ និងបន្តកាន់មុខដំណែងផ្សេងៗនៅក្នុងស្ថាប័នធំៗមួយចំនួន មានដូចជា៖ សហភាពអឺរ៉ុប វិទ្យាស្ថានជាតិ
ប្រជាធិបតេយ្យសំរាប់កិច្ចការអន្តរជាតិ ធនាគារពិភពលោក និងអង្គការសហប្រជាជាតិ។ល។

ពេលខ្ញុំកំពុងសរសេរសៀវភៅនេះ ខ្ញុំជានាយកប្រតិបត្តិរបស់អង្គការតម្លាភាពកម្ពុជា។ ចុះចំណែកក្តីប្រាថ្នាទី៣ របស់ខ្ញុំ ដែលចង់ជិះយន្តហោះនោះយ៉ាងណាដែរ? ខ្ញុំបានជិះយន្តហោះលើកដំបូងនៅអាយុ ១៩ឆ្នាំគឺជិះពីភ្នំពេញឆ្ពោះទៅទីក្រុងវៀងចាន់ ប្រទេសឡាវ និងទីក្រុងហានណូយ ប្រទេសវៀតណាម។ គិតមកដល់ឆ្នាំ២០១៣ គឺខ្ញុំបានទៅប្រទេសជិតម្ភៃ នៅគ្រប់ទ្វីប
ទាំងអស់។ ខ្ញុំគិតថាខ្ញុំនិងបន្តជិះយន្តហោះទៅបណ្ដាប្រទេសជាច្រើនទៀត ដូច្នេះការជិះយន្តហោះ ដែលជាសុបិន្តរបស់ខ្ញុំកាលពីនៅក្មេងនោះ បានក្លាយទៅជារឿងធម្មតាទៅហើយនៅពេលនេះ។ 

It's only fair to share...Share on Facebook0Share on Google+0Tweet about this on TwitterShare on LinkedIn0